ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ នៃខណ្ឌព្រែកព្នៅ
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុម និងលោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសិក្សាឈ្វេងយល់អំពីបញ្ហាប្រឈម និងសំណូមពរនានាក្នុងមូលដ្ឋាន ក៏ដូចជាផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាសង្កាត់ មកជួបផ្ទាល់ជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីលើកបញ្ហាប្រឈម និងសំណូមពរផ្សេងៗ។
ពិធីសំណេះសំណាល ប្រព្រឹត្តទៅនៅសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន